សកម្មភាពអក្សររត់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣​ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលកម្មវិធី Beef4Market ប្រចាំខេត្តពោធិ៍សាត់ នឹងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ​ ។ Mr. Kong Reatrey, deputy director of PDA will participate the agenda meeting at Phnom Penh Capital city in Beef4Market project.
Monday, March 25, 2013

វគ្គបណ្តុះបណ្តាលកសិករ ស្តីអំពីការបម្រែបម្រួលអាកាសធាតុ បានបញ្ចប់នៅបាកាន

បាកាន៖​ បន្ទាប់ពីបានបើកវគ្គបណ្តុះបណ្តាល​ដល់កសិករ​ចំនួន​៧៥នាក់ នៅឃុំមេទឹក ស្រុក​បាកាន រយៈពេល២ថ្ងៃ នៅថ្ងៃនេះ បានបញ្ចប់​ប្រកបដោយជោគ​ជ័យលើការស្វែងយល់អំពី​ការ​បម្រែបម្រួល អាកាសធាតុ និងការចិញ្ចឹម​សត្វ ។


លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្ត ពោធិ៍សាត់ លោក អ៊ុំ រតនា លោកគ្រូ នឹងក្រុមការងារ​មកពីគម្រោងបម្រែបម្រួលអាកាសធាតុ និង​មន្រ្តីការិយាល័យខេត្ត/ស្រុក ចូលរួមក្នុងពិធីបិទវគ្គនេះ ដោយសេចក្តីរីករាយ និងស្និទ្ធស្នាល​ក្រៃលែង ។

តាមផែនការជាក់ស្តែង វគ្គបណ្តុះបណ្តាលដែលរៀបចំឡើង និងគ្រប់គ្រងដោយលោក នូ វនិកា នាយកគម្រោងបម្រែបម្រួលអាកាសធាតុភ្នំពេញ វគ្គបណ្តុះបណ្តាលស្តីអំពីការបម្រែបម្រួលអាកាស ធាតុ និងចិញ្ចឹមសត្វ នឹងបើកមួយវគ្គទៀតនៅក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ខ្លឹមសារនៃការ បង្រៀនដូចគ្នានឹងនៅស្រុកបាកានដែរ ដែលមានរយៈពេល២ថ្ងៃ (ថ្ងៃទី២១ដល់ថ្ងៃទី២២ ខែ)​៕


0 comments:

facebook

Powered by Blogger.

Search This Blog