សកម្មភាពអក្សររត់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣​ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលកម្មវិធី Beef4Market ប្រចាំខេត្តពោធិ៍សាត់ នឹងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ​ ។ Mr. Kong Reatrey, deputy director of PDA will participate the agenda meeting at Phnom Penh Capital city in Beef4Market project.
Monday, March 25, 2013

នាយកអង្គការហ្វាវចុះពិនិត្យទីតាំងគម្រោងធនាគារជ្រូក នៅស្រុកកណ្តៀង

កណ្តៀង, ពោធិ៍សាត់៖ នាយកអង្គការហ្វាវ នៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ​បាន​ធ្វើ​​​ដំណើរ​មកទស្សនកិច្ចទីតាំង​គម្រោង​​​ធនាគារ​ជ្រូក នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
នៅក្នុងដំណើរការចុះពិនិត្យទីតាំង ក៏ដូចជាការ​ជួប​សាក​សួរកសិករអំពីការសាងសង់ទ្រុងជ្រូក ជំងឺឆ្លងសត្វ និងការងារពាក់ព័ន្ធក្នុងការ​ចិញ្ចឹម​សត្វ​​នៅក្នុងស្រុកកណ្តៀងរបស់កសិករ ក្នុង​នោះ​​មាន​វត្តមាន លោក ផាត់ សារុន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត លោក ម៉ៅ បុប្ផាមករា ជំនួយការកម្មវិធី មន្រ្តីបសុពេទ្យស្រុក អមដំណើរគណប្រតិភូនៃអង្គការហ្វាវ ផងដែរ ។

សូមបញ្ជាក់ថា គម្រោងធនាគារជ្រូកសម្រាប់សហគមន៍ស្ត្រីនៅក្នុងស្រុកកណ្តៀង ត្រូវបានបែងចែក កសិករទទួលផលចំនួន៣ ក្រុម ហើយក្នុងក្រុមនីមួយៗមានប្រធានក្រុមម្នាក់ និងសមាជិកចំនួន​៩​នាក់ (សម្រាប់ជុំទី១នៃគម្រោងចិញ្ចឹមជ្រូកមេយកកូន) ។ ទន្ទឹមនឹងនេះ ក្រុមទាំងបីត្រូវបានបែង​ចែក​និងបានធ្វើការជ្រើសរើស ដោយក្រុមការងារថ្នាក់ការិយាល័យខេត្ត និងស្រុក ដែលមានភូមិ​ចំនួន៣ រួមមានភូមិ អន្លង់វិល ស្យា និងបឹងចក ស្ថិតក្នុងឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

ជាការរំពឹងទុក បន្ទាប់ពីនាយកអង្គការហ្វាវចុះបំពេញទស្សនកិច្ចចប់ ការដឹកជញ្ជូនជ្រូកមេចំនួន​៩​ក្បាល និងចំណី រួមទាំងសម្ភារៈ វ៉ាក់សាំង និងថ្នាំ ក៏នឹងត្រូវដឹកដល់ភូមិគោលដៅទាំងបីនៅចុង​ខែ​មីនានេះ ៕




0 comments:

facebook

Powered by Blogger.

Search This Blog