សកម្មភាពអក្សររត់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣​ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលកម្មវិធី Beef4Market ប្រចាំខេត្តពោធិ៍សាត់ នឹងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ​ ។ Mr. Kong Reatrey, deputy director of PDA will participate the agenda meeting at Phnom Penh Capital city in Beef4Market project.
Friday, March 22, 2013

វគ្គបណ្តុះបណ្តាលកសិករក្នុងគម្រោងបម្រែបម្រួលអាកាសធាតុចំនួន៤ថ្ងៃបញ្ចប់ដោយជោយជ័យ

ពោធិ៍សាត់៖ សកម្មភាពនៃការបើកវគ្គបណ្តុះ​បណ្តាល​កសិករមកពីស្រុកចំនួន២ ចមនួន២​ឃុំ (ស្រុកបាកាន និងភ្នំក្រវ៉ាញ) ក្នុងខេត្តពោធិ៍សាត់ បានបញ្ចប់ដោយទទួលបាន​ជោគ​​ជ័យ ។
តាមរយៈការដឹកនាំរបស់លោក គង់ រាត្រី អនុ​ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានខិត​ខំ​ទំនាក់ទំនងបានគម្រោងបម្រែ​បម្រួល​អាកាស​ធាតុ ដែលមានលោកបណ្ឌិត   នូ វនិកា ​ ជាអ្នក​គ្រប់​​គ្រងលើគម្រោងនេះ នៅក្នុងខេតត្តពោធិ៍សាត់ ហើយក៏មានវគ្គ​បណ្តុះ​បណ្តាល​នេះឡើង  និង​មានក្រុមគ្រូមកពីនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ជាគ្រូឧទេ្ទសនាម​ក្នុងការពាំ​នាំចំណេះ​ដឹងទាក់ទិននឹងការបម្រែបម្រួលអាកាសធាតុ និងការចិញ្ចឹមសត្ ដោយមានលោក ផាត់ សារុន អនុ​ប្រធានការិយាល័យ ជាអ្នកសម្របសម្រួលគម្រោងនេះ ផងដែរ ។

តាមការគូសបញ្ជាក់របស់លោក អ៊ុំ រតនា អ្នកគ្រប់គ្រងកម្មវិធីខាងលើបានឲ្យដឹងថា នឹងមានការបើក​វគ្គជាបន្តទៀត និងមានផ្គត់ផ្ង់សម្ភារៈ និងបរិក្ុំាដល់កសិករ​គោលដៅដែលពួកគាត់ស្ថិតក្នុង​ស្ថាន​ភាពលំបាកដោយសារគ្រោះធម្មជាតិ ។

លោក គង់ រាត្រី ក៏បានថ្លែងឲ្យផងដែរថា នេះជាគម្រោងថ្មី ហើយ បងប្អូននឹងយល់ខ្លះ អំពីអ្វីទៅ​ហៅថា ការបម្រែបម្រួលអាកាសធាតុ ហើយគម្រោងនឹងបន្តជួយតាមផែនការដែលបានរៀបចំ​សម្រាប់​​ជួយ​​ដល់​តំបន់ងាយរងគ្រោះដោយសារ ទឹកជំនន់ ផលប៉ះពាល់ដល់ការ ចិញ្ចឹមសត្វក្នុង​ខេត្តពោធិ៍សាត់ ៕





0 comments:

facebook

Powered by Blogger.

Search This Blog