សកម្មភាពអក្សររត់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣​ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលកម្មវិធី Beef4Market ប្រចាំខេត្តពោធិ៍សាត់ នឹងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ​ ។ Mr. Kong Reatrey, deputy director of PDA will participate the agenda meeting at Phnom Penh Capital city in Beef4Market project.
Tuesday, March 19, 2013

កសិករចំនួន៧៥នាក់ទទួលការបណ្តុះបណ្តាលក្នុងគម្រោងបម្រែបម្រួលអាកាសធាតុ

បាកាន,ពោធិ៍សាត់៖ កសិករចំនួន៧៥នាក់ មកពីភូមិចំនួនពីរ ក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ទទួលបានការបណ្តុះបណ្តាលអំពីការបម្រែបម្រួលអាកាសធាតុ និងការចិញ្ចឹមសត្វ ចំនួន២ថ្ងៃ ។

គិតចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ ក្រុមការងារមកពីគម្រោងបម្រែបម្រួល​អាកាសធាតុ នាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ធ្វើការបណ្តុះបណ្តាលកសិករក្នុងគម្រោង ស្ថិតនៅក្នុងភូមិអង្កាញ់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធ៍សាត់ ។

គួរបញ្ជាក់ថា មុនពេលឈានចូលដល់ការបើកវគ្គបណ្តុះបណ្តាលខាងលើ លោកអធិការរង​ស្រុកបាកាន បានឡើងបកស្រាយដល់ប្រជាពលរដ្ឋអំពីភូមិ​ ឃុំមានសុវត្ថិភាព ។

ក្រោយមក លោក អ៊ុំ រតនា អ្នកគ្រប់គ្រងជំនាញ នៃគម្រោងបម្រែបម្រួលអាកាសធាតុក៏បានឡើង មានមតិសំណេះសំណាល និងប្រាប់អំពីគោលបំណងរបស់គម្រោង និងវគ្គបណ្តុះបណ្តាល ។

នៅក្នុងពិធីបើកវគ្គនេះដែរ ក្រោមអធិបតីភាពលោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្ម ខេត្ត​ពោធិ៍សាត់ ក៏បានមានមតិលើការងារបណ្តុះបណ្តាល និងបើកវគ្គបណ្តុះបណ្តាលចំនួន២ថ្ងៃគិតចាប់​ពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៣ ។

សូមបញ្ជាក់ដែរថា នៅក្នុងពេលបើកវគ្គបណ្តុះបណ្តាលនេះ ក៏មានវត្តមានក្រុមប្រឹក្សាឃុំ មេឃុំ អាជ្ញាធរដែនដី ក្នុងនោះក៏មានវត្តមានចូលរួមរបស់លោក ផាត់ សារុន អនុប្រធានការិយាល័យ​ផលិតកម្ម និងបសុព្យាបាល និងវត្តមានលោក ម៉ៅ បុបា្ផមករា មន្រ្តីការិយាល័យខេត្ត លោក សំ សាមងី លោក ខឹម សុខា លោក មែន សាមឺឌី លោក គង់ ចន្ថា និងមន្រី្តផ្នែកផលិតកម្មស្រុកបាកាន ចូលរួមផងដែរ ៕

0 comments:

facebook

Powered by Blogger.

Search This Blog