សកម្មភាពអក្សររត់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣​ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលកម្មវិធី Beef4Market ប្រចាំខេត្តពោធិ៍សាត់ នឹងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ​ ។ Mr. Kong Reatrey, deputy director of PDA will participate the agenda meeting at Phnom Penh Capital city in Beef4Market project.
Sunday, March 17, 2013

មន្រ្តីការិ.ផបខ បង្រៀនបច្ចេកទេស២៥ថ្ងៃដល់ភ្នាក់ងារសុខភាពសត្វភូមិ

ពោធិ៍សាត់៖ មន្រ្តីការិយាល័យ​ផលិតកម្ម និងបសុព្យាបាល​ចំនួន២​រូបបានបង្រៀនបច្ចេកទេសដល់ ភ្នាក់ងារសុខភាពសត្វភូមិ​រយៈពេល​២៥ថ្ងៃ នៅការិយាល័យខេត្ត ។

គួររំលឹកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ នៅការិយាល័យ​ផលិត​កម្ម ​និងបសុព្យាបាល បាន​បើក​វគ្គ​បណ្តុះបណ្តាលដល់​ភ្នាក់ងារ​សុខ​ភាព​សត្វភូមិ ក្នុងនោះមានលោក សំ ស៊ី និងលោក យន់​ វៃ ជាគ្រូបង្គោលនៃវគ្គបណ្តុះបណ្តាលនេះ ។

សូមបញ្ជាក់ផងដែរថា     វគ្គបណ្តុះបណ្តាលខាងលើដល់ភ្នាក់ងារសុខភាពសត្វភូមិ   ជាគម្រោងមួយ​ស្ថិត​​​ក្រោមគម្រោងទប់ស្កាត់ជំងឺឆ្លងផ្តាសាយបក្សី ឯកសារ និងសម្ភារៈបណ្តុះបណ្តាល ត្រូវបាន​រៀប​ចំ​ដោយនាយកដ្ឋានផលិតកម្ម និងបសុព្យាបាលភ្នំពេញ ។

វគ្គបណ្តុះបណ្តាលនេះបានបន្តរហូតដល់ដើមខែមេសា ខាងមុខ ទើបបញ្ចប់វគ្គ ៕


0 comments:

facebook

Powered by Blogger.

Search This Blog