សកម្មភាពអក្សររត់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣​ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលកម្មវិធី Beef4Market ប្រចាំខេត្តពោធិ៍សាត់ នឹងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ​ ។ Mr. Kong Reatrey, deputy director of PDA will participate the agenda meeting at Phnom Penh Capital city in Beef4Market project.
Tuesday, March 26, 2013

ប្រជុំក្រុមសហគមន៍អូរសោម និងពិធីផ្ទេរសត្វបន្តនៅក្រពើពីរ

វាលវែង,​ពោធិ៍សាត់៖ ក្រោមការដឹកនាំរបស់លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្ម​ខេត្តពោធិ៍សាត់ និងជានាយកអង្គការសង្រ្គោះគ្រួសារក្រីក្រ ដើម្បីអភិវឌ្ឍន៍ និងមន្រ្តីអនុវត្តន៍គម្រោង បានចូលរួម​
ក្នុងពិធី ចែកពូជសត្វ (ផ្ទេរជំនួយបន្ត) និងប្រជុំផ្សព្វផ្សាយជំងឺផ្តាសាយបក្សី និងផលប៉ះពាល់អំពី​ការប្រើប្រាស់​សារធាតុគីមី នៅក្នុងឃុំអូរសោម ឃុំក្រពើ២ ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ។

កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣កន្លងទៅនេះ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្ម ខេត្ត​ពោធិ៍សាត់ និងជានាយកអង្គការសង្រ្គោះគ្រួសារក្រីក្រដើម្បីអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ និងជាអ្នក​សម្របសម្រួលកម្មវិធីផ្តាសាយបក្សី បានចូលរួមជួបប្រជុំជាមួយសហគមន៍អូរសោម ដើមើ្បផ្សព្វ​ផ្សាយអំពីការយល់ដឹងអំពីជំងឺផ្តាសាយបក្សី ផលប៉ះពាល់នៃការប្រើប្រាស់ជីគីមី ដោយមាន​តំណាងសហគមន៍អូរសោម សមាជិកស្ត្រី និងមេក្រុម រួមទាំងអាជ្ញាធរដែន​ដីចូល​រួមផងដែរ ។

នៅក្នុងកិច្ចប្រជុំនោះដែរ លោក គង់ រាត្រី បានលើកឡើងអំពីការអភិវឌ្ឍន៍ជនបទដាច់ស្រយាល ការ ស្វែងរកទីផ្សារ ការផ្តល់តម្លៃដល់ស្រ្តី (យេនឌ័រ) ការបំបាត់អំពើហិង្សាក្នុងគ្រួសារ និងការរក្សាឲ្យបាន នូវសុវត្ថិភាពស្បៀង រួមទាំងបានបញ្ជាក់អំពីការរកប្រាក់ចំណូលដែលរក្សាទុកសម្រាប់ការផ្គត់ផ្គង់​ដល់ការបន្តការសិក្សារបស់កូនៗដែលចេញពីសហគមន៍ រហូតដល់ភ្នំពេញនៅតាមសាលា ឬមហា វិទ្យាល័យនានា ។

លោក ក៏បានលើកឡើងអំពីការប្រើប្រាស់ជីគីមី ដែលបង្កផលប៉ះពាល់ដល់ដំណាំ​ រួមទាំងសុខភាព ទៀតផង ។

នៅល្ងាចថ្ងៃទី២៥ ដដែលនោះ ស្ថិតនៅក្នុងឃុំ ប្រម៉ោយ ស្រុកវាលវែង ក៏មានបើកការប្រជុំគណកម្ម ការសហគមន៍មួយដែរ ដោយមានសហគមន៍អន្លង់រាប ផ្ចឹកជ្រុំ ប្រម៉ោយ ដីក្រហម១ និងដីក្រហម២ ចូលរួម ដោយរបៀបវារៈនៃកិច្ចប្រជុំដូចនៅឃុំអូរសោមដែរ តែលោក គង់ រាត្រី បានបញ្ជាក់បន្ថែម ទៅលើការដឹកនាំ និងគ្រប់គ្រងរបស់សហគមន៍ឲ្យមាននិរន្តរភាព ដោយឈរលើគោលការណ៍គ្រឹះ ទាំង១២ដែលដាក់ចេញដោយអង្គការហេហ្វឺ យកមកអនុវត្តន៍នៅថ្នាក់មូលដ្ឋានប្រកបដោយសមធម៌ និងប្រសិទ្ធភាពខ្ពស់ ។

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ក៏មានការចូលរួមផ្ទេរសត្វគោមេ និងមាន់បន្តដល់សមាជិកគម្រោងថ្មី ដែលរៀបចំឡើងនៅក្នុងឃុំ ក្រពើ២ ស្រុកវាលវែង ដដែល ដែលមានក្រុមស្ត្រីជួយខ្លួនឯងដែល​ជាអ្នកចូលរួមទទួលផល និងអនុវត្តន៍គម្រោងនៅក្នុងសហគមន៍ខាងលើនេះ ៕





0 comments:

facebook

Powered by Blogger.

Search This Blog