សកម្មភាពអក្សររត់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣​ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលកម្មវិធី Beef4Market ប្រចាំខេត្តពោធិ៍សាត់ នឹងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ​ ។ Mr. Kong Reatrey, deputy director of PDA will participate the agenda meeting at Phnom Penh Capital city in Beef4Market project.
Friday, March 29, 2013

លោក គង់​ រាត្រី នាំប្រតិភូជប៉ុន ចុះពិនិត្យសកម្មភាពរោងម៉ាស៊ីនកិនស្រូវ នៅស្រុកបាកាន

បាកាន,​ ពោធិ៍សាត់៖ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ បានដឹកនាំ​ក្រុម​គណៈ​​ប្រតិភូជប៉ុនមួយក្រុមចុះពិនិត្យសកម្មភាព និងស្ថានភាពនានាតាមរោងម៉ាស៊ីនកិនស្រូវ នៅក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ។


មុនពេលលោក គង់ រាត្រី បាននាំគណៈប្រតិភូជប៉ុនចុះទស្សនា និងសាកសួរអំពីការប្រព្រឹត្តទៅ​របស់ម្ចាស់សហគ្រាសកិនស្រូវ នៅក្នុងទឹកដីស្រុកបាកាន នៅម៉ោងប្រមាណ១១និង៤នាទី ក្រុមការ ងារជប៉ុនដែលមានគ្នា៤នាក់ បានមកដល់ការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តពោធិ៍សាត់ ដោយជួបសំណេះសំណាលជាមួយលោក គង់ រាត្រី អនុប្រធានមន្ទីរ និងកិច្ចស្វាគមន៍ជាមួយលោក ផាត់ សារុន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ផងដែរ មុនពេលចាកចេញទៅ​កាន់រោងម៉ាស៊ីននីមួយៗតាមការនាំទៅទស្សនាពីសំណាក់លោក អនុប្រធានខាងលើ ៕

0 comments:

facebook

Powered by Blogger.

Search This Blog