សកម្មភាពអក្សររត់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣​ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលកម្មវិធី Beef4Market ប្រចាំខេត្តពោធិ៍សាត់ នឹងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ​ ។ Mr. Kong Reatrey, deputy director of PDA will participate the agenda meeting at Phnom Penh Capital city in Beef4Market project.
Thursday, April 18, 2013

ក្រុមការងារសម្រាប់គម្រោងBeef4Marketប្រជុំ ត្រៀមរៀបចំមុនពេលប្រតិភូមកដល់

ពោធិ៍សាត់៖ នៅល្ងាចថ្ងៃទី១៧​ ខែមេសា ឆ្នាំ​២០១៣ នៅការិ.ផប ដឹកនាំការប្រជុំពិសេសដោយ​លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលថ្នាក់ខេត្ត ដើម្បី​
ត្រៀមចុះរៀបចំទីតាំងប្រជុំដែលនឹងមានការអញ្ចើញចូលរួមរបស់ប្រតិភូ​Beef4Market នៅរលាប ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។

ជាកិច្ចចាប់ផ្តើម លោក គង់ រាត្រី បានលើកឡើងអំពីការជ្រើសរើសកន្លែងប្រជុំ និងការចាត់ចែង​ការងារ ហើយបានចាត់លោក សោម វើន និងសំ ស៊ី ចុះសហគមន៍ ដើម្បីជូនដំណឹងដល់កសិករ​ចូលនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ ។

លោកក៏បានបន្តថា លោក​ ម៉ៅ បុប្ផាមករា រៀបចំបញ្ចូលក្នុងរបាយការណ៍ និងរៀបចំឯកសារ​សម្រាប់ការធ្វើបទបង្ហាញនៅភ្នំពេញ ៕


0 comments:

facebook

Powered by Blogger.

Search This Blog