សកម្មភាពអក្សររត់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣​ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលកម្មវិធី Beef4Market ប្រចាំខេត្តពោធិ៍សាត់ នឹងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ​ ។ Mr. Kong Reatrey, deputy director of PDA will participate the agenda meeting at Phnom Penh Capital city in Beef4Market project.
Thursday, January 24, 2013

គណៈប្រតិភូក្រុមទី២ Beef4Market បំពេញទស្សកិច្ចសិក្សាគម្រោងនៅខេត្តពោធិ៍សាត់

 ខេត្តពោធិ៍សាត់៖ ក្រោយពីគណៈប្រតិភូក្រុមទី១ ( Beef4Market) បំពេញទស្សនកិច្ចចប់សព្វគ្រប់​កាលពីថ្ងៃទី២១ ខែមករា មកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ម្សិលមិញនេះ គណៈប្រតិភូ
​ក្រុមទី២ ដឹកនាំដោយលោក ដារីល សាវេច (អ្នកបច្ចេកទេស​គម្រោង) លោក លន់ សុផល មន្រ្តីផលិតកម្មសត្វ​​​(មកពីខេត្ត​​កំពង់ចាម) រួមដំណើរដោយ លោក ប៉ែន មីរ៉ាន់ដា បេក្ខភាពបណ្ឌិត​មកពី (UNE Astralia) ចុះពិនិត្យទីតាំងគម្រោងនៅស្រុក សំពៅមាស ឃុំរលាប ក្នុងទឹកដី​ខេត្តពោធិ៍សាត់ ។

គួររំលឹកថា មុនពេលគណៈប្រតិភូក្រុមទី២ចុះពិនិត្យទីតាំង និងជួបកសិករ ត្រៀមជ្រើសរើសចូលក្នុង កម្មវិធីដាំដំណាំចំណីសត្វ នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣កន្លងមកនេះ គណៈប្រតិភូក្រុមទី២ បានចុះពិនិត្យទីតាំងចិញ្ចឹមគោ និងការផ្សំចំណីសត្វរបស់ភ្នាក់ងារសុខភាពសត្វ នៅឃុំអូតាប៉ោង និងបានស្វែងយល់អំពីការអនុវត្តន៍របស់ភ្នាក់ងារសុខភាពសត្វភូមិ និងការងារទាក់ទិននឹងការផ្តល់​ចំណីផ្សំដល់សត្វតាមរូបមន្ត ក្នុងនោះ ភ្នាក់ងារសុខភាពសត្វភូមិ បានបង្ហាញអំពីរបៀបលាយចំណី ដែលមានស្លឹកដំឡូងមីក្រៀម កន្ទក់​ ស្ករ អំបិល ទឹក ជីអ៊ុយរ៉េ លាយបញ្ចូលគ្នា សម្រាប់ដាក់ឲ្យគោស៊ី ទៀតផង ។

ឈានចូលមកដល់ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ គណៈប្រតិភូក្រុមទី២ ដែលមានសមាសភាព ដូចជម្រាបជូនខាងលើ ក្នុងនោះ លោក គង់ រាត្រី​ អនុប្រធានមន្ទីរកសិកម្មខេត្ត ពោធិ៍សាត់ រួមដំណើរជាមួយមន្ត្រីបច្ចេកទេសការិយាល័យផលិតកម្មខេត្ត ចូលរួមចុះជូនពិនិត្យមើលទីតាំង កសិករនៅឃុំរលាប ក្នុងនោះមានភូមិ អូរថ្កូវ រលាប ដែលមានក្រុមកសិករត្រៀមចូលក្នុងកម្មវិធីចូល​រួមផ្តល់ការធ្វើបទសម្ភាសន៍ពាក់ព័ន្ធនឹងគម្រោងនេះផងដែរ ។

បន្ទាប់ពីបានចុះពិនិត្យទីតាំង និងសាកសួរក្រុមកសិករត្រៀមចូលក្នុងកម្មវិធី គណៈប្រតិភូក្រុមទី២ បានបន្តដំណើរទៅកាន់ខេត្តកំពង់ចាម ដើម្បីបន្តកិច្ចការគម្រោងនៅតំបន់មួយចំនួនទៀត ៕











0 comments:

facebook

Powered by Blogger.

Search This Blog