សកម្មភាពអក្សររត់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣​ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលកម្មវិធី Beef4Market ប្រចាំខេត្តពោធិ៍សាត់ នឹងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ​ ។ Mr. Kong Reatrey, deputy director of PDA will participate the agenda meeting at Phnom Penh Capital city in Beef4Market project.
Tuesday, February 19, 2013

ក្រុមការងារ Beef4Market ចុះសម្ភាសន៍កសិករក្នុង/ក្រៅគម្រោងចំនួន ៣ថ្ងៃ

ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី​១៤​-​១៥ ខែកុម្ភៈ ឆ្នាំ ២០១៣ ក្រុមងារការ Beef4Market បាននាំគ្នាចុះធ្វើបទ សម្ភាសន៍​​ជាមួយក្រុមកសិករក្នុង និងក្រៅគម្រោង សរុបចំនួន​១៥០​គ្រួសារ​​ ស្ថិតក្នុងឃុំរលាប ស្រុក សំពៅមាស​ និងឃុំក្បាល​ត្រាច ស្រុកក្រគរ  ខេត្តពោធិ៍សាត់ ។


សម្រាប់ការចុះសម្ភាសន៍នៅថ្ងៃទី១ (ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣) ៖ ក្រុមការងារ Beef4Market ដែល​មាន​​ការចូលរួមដោយលោក សៀង សុជាតិ, លោក លន់ សុផល (អ្នកសម្របសម្រួលកម្មវិធី Beef4Market),​ លោក ធឹង គុជ(សាស្រ្តាចារ្យកសិកម្មភូមិន្ទចំការដូង) និងកញ្ញា​​ ម៉ប់ សេរី , លោក សុខ ខេង (តំណាងនាយកដ្ឋាន) និងក្រុមសិស្សនិស្សិតចុះសម្ភាសន៍ចំនួន១៥នាក់ ផងដែរ​ ។

នៅថ្ងៃទី១៤ ក្រុមងារបានអញ្ចើញ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់​ ដើម្បី​ចូលរួមក្នុងការធ្វើបទសម្ភាសន៍ជាមួយក្រុមកសិករ ក្នុងលោកជាអ្នកសម្របសម្រួលដល់កម្មវិធីនេះ​នៅក្នុងខេត្តពោធិ៍សាត់ ។
 

ដោយឡែក នៅថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០១៣ ក្រុមការងារក៏បានចុះធ្វើបទសម្ភាសន៍កសិករទាំងក្នុង និងក្រៅគម្រោង នៃគម្រោងដំណាំចំណីសត្វ នៅក្នុងខេត្តពោធិ៍សាត់ តាមកម្មវិធីដែលបាន​គ្រោង​ទុក ។

គួរបញ្ជាក់ថា ក្រៅពីក្រុមនិសិ្សតចុះធ្វើបទសម្ភាសន៍ផ្ទាល់មាត់ជាមួយក្រុមកសិករ ក៏មានមន្ត្រី​ចំនួន​៣​រូបមកពីការិយាល័យផលិតកម្ម និងបសុព្យាបាលចូលរួមសម្របសម្រួលផ្នែកចុច ជីភីអេស តាម​គោលដៅនីមួយៗ​ដោយស្រង់ទិន្នន័យសម្រាប់ដំណើរការគម្រោងផងដែរ ។

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមការងារខាងលើបានធ្វើដំណើរទៅកាន់ស្រុក ក្រគរ ដោយចុះធ្វើ បទសម្ភាសន៍ជាមួយក្រុមកសិករចំនួន៥០គ្រួសារ ស្ថិតក្នុង ភូមិក្រឡាញ់ និងភូមិដូង ក្នុងឃុំក្បាល​ ត្រាច ដោយរបៀបនៃការអនុ​វត្តន៍ដូចនៅស្រុកសំពៅមាសដែរ ដោយមានបញ្ជីសំនួរ និងការវាយ​តម្លៃសុខភាពសត្វ និងចុះជីភីអេសតាមគោលដៅនីមួយៗ ។
ខាងក្រោមនេះជា រូបភាព និងសកម្មភាព ក្រុមការងារចុះមកកាន់ខេត្តពោធិ៍សាត់ និងពេលដែល​បានអនុវត្តន៍ការចុះធ្វើបទសម្ភាសន៍​ រួមទាំងរូបភាពផ្សេងៗបន្ទាប់ពីបញ្ចប់បេសកកម្ម នៅក្នុងទឹកដី ខេត្តពោធិ៍សាត់ ៕








0 comments:

facebook

Powered by Blogger.

Search This Blog