សកម្មភាពអក្សររត់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣​ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលកម្មវិធី Beef4Market ប្រចាំខេត្តពោធិ៍សាត់ នឹងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ​ ។ Mr. Kong Reatrey, deputy director of PDA will participate the agenda meeting at Phnom Penh Capital city in Beef4Market project.
Wednesday, January 23, 2013

គណៈប្រតិភូ Beef4Market ចុះសិក្សាទីតាំងគម្រោងនៅស្រុកសំពៅមាស

 សំពៅមាស.ពស៖ គណៈប្រតិភូ Beef4Market (ក្រុមទី១)បាន ចុះពិនិត្យទីតាំង កសិករ ដែលនឹង ចូលរួមក្នុងគម្រោង ដាំដំណាំ ចំណីសត្វ នៅឃុំរលាប ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។

បន្ទាប់ពីបំពេញទស្សនកិច្ចសិក្សានៅការិយាល័យផលិតកម្ម និង បសុព្យាបាលខេត្តអស់រយៈពេល​ជិត១ម៉ោង ក្រុមការងារ ទី១នៃ គម្រោង Beef4Market ដោយមានលោក គង់ រាត្រី អនុប្រធានមន្ទីរ​កសិកម្ម ខេត្តពោធិ៍សាត់ បានជូន គណៈប្រតិភូទៅធ្វើទស្សនកិច្ចសិក្សាគម្រោង នៅឃុំរលាប និងចំរើនផល​ ក្នុងស្រុកសំពៅមាស ខេត្តពោធិ៍សាត់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣  ។

គួរបញ្ជាក់ថា សកម្មភាពរបស់គណៈប្រតិភូក្រុមទី១ ដែលមកបំពេញទស្សនកិច្ចសិក្សានៅឃុំរលាប ក្នុងទឹកដីភូមិសាស្រ្តខាងលើ មានការ​អញ្ជើញចូលរួម៖ លោក សៀង សុជាតិ​(មកពីអូស្រ្តាលី), លោក សុខ ខេង (នាយកដ្ឋានផលិតកម្ម និងបសុព្យាបាល), លោក មុន្នីរ័ត្ន ។

ពិសេស មានការអញ្ជើញចូលរួមពីសំណាក់លោក ឡែន ប៉ាទ្រីក អ្នកដឹកនាំកម្មវិធីជាន់ខ្ពស់ និងលោក ជែមស៏ ផងដែរ ។
នៅក្នុងពេលបំពេញទស្សនកិច្ចនេះដែរ ក៏មានការចូលរួមពីអាជ្ញាធរដែនដី ភ្នាក់ងារសុខភាពសត្វភូមិ កសិករត្រៀមចូលរួមក្នុងកម្មវិធី ។

លើសពីនេះ ក៏មានការចូលរួមពីមន្រ្តីថ្នាក់ខេត្តផលិតកម្ម និងបសុព្យាបាល ក្នុងនោះមាន៖ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលស្តីទី លោក ម៉ៅ បុប្ផាមករា ជំនួយ​ការកម្មវិធី (ទទួលបន្ទុកប្លក់ផងដែរ) លោក សោម វឿន ផ្នែកផលិតកម្ម (សិប្បនិម្មិត) និងមន្រ្តីការិយាល័យខេត្ត ស្រុក មួយចំនួនទៀត ។

ទាំងនេះជាសកម្មភាពនៃការចុះបំពេញទស្សនកិច្ចរបស់ក្រុមទី១ នៅក្នុងទឹកដីខេត្តពោធិ៍សាត់ ៕















0 comments:

facebook

Powered by Blogger.

Search This Blog