សកម្មភាពអក្សររត់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣​ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលកម្មវិធី Beef4Market ប្រចាំខេត្តពោធិ៍សាត់ នឹងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ​ ។ Mr. Kong Reatrey, deputy director of PDA will participate the agenda meeting at Phnom Penh Capital city in Beef4Market project.
Thursday, February 28, 2013

ក្រុមការងារមកពីអង្គការជីវភាព ចុះធ្វើការសម្ភាសន៍ កសិករ ក្នុងគម្រោងបម្រែបម្រួលអាកាសធាតុ

ពោធិ៍សាត់៖ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលស្តីទី មន្ត្រីថ្នាក់
ស្រុក និងក្រុមការងារចំនួន៣រូបមកពីអង្គការជីវភាព ចុះធ្វើបទសម្ភាសន៍កសិករ នៅភូមិ គោលដៅ ក្នុងនោះមានស្រុកបាកាន និងភ្នំក្រវ៉ាញ ។


គួររំលឹកថា កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ម្សិលមិញនេះ ក្រុមការងារចំនួន៣រូបមកពី អង្គការជីវភាពបានចូលមកសំណេះសំណាល និងប្រាប់អំពីគោលបំណងនៃការចុះធ្វើបទសម្ភាសន៍ ជាមួយក្រុមកសិករ នៅក្នុងស្រុកចំនួន២ ក្នុងខេត្តពោធិ៍សាត់ នៅការិយាល័យផលិតកម្ម និង​បសុព្យាបាល ដែលមានវត្តមានចូលរួមរបស់លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្ម​ខេត្តពោធិ៍សាត់ លោក តូ ជីពេជ្រ រដ្ឋបាលមន្ទីរ លោក មួន វុទ្ធី រដ្ឋបាលការិយាល័យផលិតកម្ម និង បសុព្យាបាល លោក ម៉ៅ បុបា្ផមករា លោក សោម វើន មន្រ្តីថ្នាក់ខេត្ត លោក សាក់ មនោរម្យ មន្ត្រីប្រចាំនៅស្រុកបាកាន និងលោក តោ សាវន មន្រ្តីប្រចាំនៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

ជាកិច្ចចាប់ផ្តើម លោក លី ឈាន នាយកអង្គការជីវភាព និងសហការីបានណែនាំអំពីសមាសភាព របស់ពួកគាត់ និងគោលបំណងនៃការចុះធ្វើបទសម្ភាសន៍ជាមួយកសិករ នៅក្នុងគម្រោង​បម្រែបម្រួលអាកាសធាតុ (លើសត្វ) ក្នុងខេត្តពោធិ៍សាត់ ។

លោក បានបញ្ជាក់ថា នេះជាគម្រោងដំបូង ហើយដំណាក់កាលដែលត្រូវអនុវត្តន៍មានរយៈពេល​១ឆ្នាំកន្លះ (គម្រោងសាកល្បង) ។

បន្ទាប់ពីបានរៀបរាប់អំពីគោលបំណងរួច លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានផ្តល់ជាអនុសាសន៍ខ្លះៗដើម្បីសម្រេចឲ្យបានការចុះធ្វើបទសម្ភាសន៍ទទួលបានជោគជ័យ តាមផែនការដែលបានគ្រោងទុក ។
សូមបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣ ក្រុមការងារអង្គការជីវភាព និងមន្រ្តីជំនាញថ្នាក់ស្រុក នឹងចុះធ្វើបទសម្ភាសន៍ជាមួយកសិករ ក្នុងភូមិ ចំនួនបួន ក្នុងនោះមាន៖​ ភូមិទ្រាំង និងភូមិអូរព្រាល ស្ថិតក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ខាងមុខ ក្រុមងារខាងនឹងចុះធ្វើបទសម្ភាសន៍ជាមួយកសិករ នៅក្នុងភូមិគល់ទទឹង និងភូមិ ស្រែពពាយ ក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ៕

0 comments:

facebook

Powered by Blogger.

Search This Blog