សកម្មភាពអក្សររត់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣​ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលកម្មវិធី Beef4Market ប្រចាំខេត្តពោធិ៍សាត់ នឹងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ​ ។ Mr. Kong Reatrey, deputy director of PDA will participate the agenda meeting at Phnom Penh Capital city in Beef4Market project.
Tuesday, February 26, 2013

ក្រុមការងារការិយាល័យផបខេត្ត ចុះពិនិត្យ និងស្រង់ទិន្នន័យគោក្នុងគម្រោង Beef4Market

ពោធិ៍សាត់៖ ក្នុងរយៈពេល៣ថ្ងៃ ក្រុមងារការចំនួនបីរូបរបស់ការិយាល័យផលិតកម្ម និង​បសុព្យាបាល ចុះពិនិត្យ និងស្រង់ទិន្នន័យសត្វ (គោ)នៅក្នុងគម្រោងដំណាំចំណីសត្វ ឬហៅ
Beef4Market នៅក្នុងឃុំរលាប/ចំរើនផល ស្រុកសំពៅមាស និងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ ។

បន្ទាប់ពីចុះដល់ទីតាំងនីមួយៗ ក្រុមការងារបានពិនិត្យសត្វរបស់កសិករដែលបានសម្ភាសន៍រូច និង ស្រង់បានទិន្នន័យពាក់ព័ន្ធនឹងសុខភាពសត្វ ។

ក្រុមការងារដែលចូលរួមក្នុងការចុះស្រង់ទិន្នន័យរួមមាន៖ លោក ម៉ៅ បុបា្ផមករា , លោក សោម វើន, លោក សំ ស៊ី និងមន្ត្រីកសិកម្មស្រុក រួមទាំងបសុពេទ្យឃុំ ភូមិ ចូលរួមយ៉ាងសស្រាក់សស្រាំក្នុង​អំឡុងពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅនេះ ៕

0 comments:

facebook

Powered by Blogger.

Search This Blog