សកម្មភាពអក្សររត់
Wednesday, January 2, 2013
សកម្មភាពស្តីអំពីការផ្សព្វផ្សាយការប្រមូលភាស៊ីសត្តឃាដដ្ឋានថ្មី ក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់ៈ គិតចាប់ពីថ្ងៃទី២១ រហូដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២កន្លងមកនេះ ការិយាល័យផលិកម្ម និងបសុព្យាបាល និងមន្ទីរហិរញ្ញវត្ថុខេត្ត រួមទាំងស្ថាប័នពាក់ព័ន្ធបានចូលរួមផ្សព្វផ្សាយការប្រមូលភាស៊ីសត្តឃាតដ្ឋានថ្មីឆ្នាំ២០១៣ ។
ដំណើរការនៃការផ្សព្វផ្សាយបានធ្វើឡើងចំនួន៦កនែ្លង (ក្រុងមួយ និងស្រុកចំនួន៥) ។ ក្នុងនោះនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ ការិយាល័យផលិតកម្មនិងបសុព្យាបាល រួមជាមួយមន្ទីរហិរញ្ញវត្ថុខេត្ត ស្ថាប័នពាក់ព័ន្ធបានធ្វើការផ្សព្វផ្សាយការប្រមូលភាស៊ីសត្តឃាដដ្ឋានថ្មីនៅស្រុកវាលវែង ។
.នៅថ្ងែទី២៤ ខែធ្នូ ឆ្នាំ២០១២ នៅមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ។
.នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២បានធ្វើ ឡើងនៅស្រុកបាកាន និងស្រុកក្រគរ ។
.ការផ្សព្វផ្សាយនៅក្នុងស្រុកកណ្តៀង បានធ្វើឡើងកាលពីថ្ងៃទី២៦ និងនៅស្រុកភ្នំក្រវ៉ាញ ។
នៅក្នុងដំណើរការផ្សព្វផ្សាយការប្រមូលភាស៊ីនោះដែរ គឺមានការចូលរួមជាអធិបតីរបស់ លោក គង់ រាត្រី អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់, តំណាងសាលាខេត្តពោធិ៍សាត់, លោក សូ សុខយ៉ុន អនុប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត, លោក ផាត់ សារុន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តពោធិ៍សាត់ ស្ថានប័នពាក់ពាក់ ក្នុងនោះមានអាជ្ញាធរដែនដីគ្រប់ស្រុកទាំង៥ និងក្រុង រួមទាំងមន្ត្រីរាជការក្រោមឳវាទ និងក្រុមអាជីវករពិឃាតសត្វនៅតាមបណ្តាស្រុកទាំង៥ និងក្រុងពោធិ៍សាត់ ចូលរួមផងដែរ ៕
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment